ធនាគារ ស៊ីលីដា ភីអិលស៊ី ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ជាដៃគូដ៏ល្អបំផុតសម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជន ដោយសារ​ធនាគារមានទ្រព្យសកម្មរាប់ពាន់លានដុល្លារអាមេរិកនិងមានភាគហ៊ុនិកអន្តរជាតិដែលជាស្ថាប័ននាំមុខ និងល្បីល្បាញក្នុងពិភពលោក។

បើតាមលោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ នៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថាការដែលធនាគារ អេស៊ីលីដា ជាដៃគូដ៏ល្អបំផុត​សម្រាប់ការការពារទ្រព្យសម្បត្តិរបស់អតិថិជនដោយយោងលើលក្ខណសម្បត្តិមួយចំនួនរួមមាន៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ អេស៊ីលីដា”) ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រ​កម្មសិទ្ធិជាសាធារណៈនៅកម្ពុជា  បាននិងកំពុងបន្តពង្រីកវិសាលភាពប្រតិបត្តិការអាជីវកម្ម តាមរយៈការធ្វើ​ទំនើប​កម្ម​លើផលិតផល និងសេវាកម្មដ៏សម្បូរបែបរបស់ខ្លួន ក្នុងការបំពេញតម្រូវការជូនអតិថិជន និងសាធារណជន ដើម្បីធ្វើការទូទាត់តាមរយៈប្រព័ន្ធធនាគារឌីជីថល។

លោកស្រីបានបន្តថា ធនាគារ  អេស៊ីលីដា បានដាក់ឱ្យដំណើរការផ្ទេរប្រាក់ឆ្លងប្រទេសតាមរយៈ អេស៊ីលីដាម៉ូ​បាល ដែលអាចឱ្យអតិថិជនក្នុង និងក្រៅប្រទេស អាចធ្វើប្រតិបត្តិការធនាគារបានកាន់តែងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ ធនាគារបានទទួលការអនុញ្ញាតជាគោលការណ៍ពីនិយ័តករមូលបត្រកម្ពុជា ឱ្យធនាគារ អេស៊ីលីដា ជាភ្នាក់ងាររក្សាសុវត្ថិភាពមូលបត្រក្នុងវិស័យមូលបត្រ ធ្វើអាជីវកម្មមូលបត្ររដ្ឋ​ជាឈ្មួញជើងសាមូលបត្ររដ្ឋ និងទទួលបានការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ចក្នុងការ​បម្រើសេវា​រក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ទៀតផង។ បន្ថែមលើនេះទៀត ធនាគារ អេស៊ីលីដា ត្រូវបានជ្រើសរើសជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ប្រាក់រៀល​ឆ្លងដែន​តាមរយៈឃ្យូអរកូដ ជាមួយនឹងប្រទេសជិតខាងនៅក្នុងតំបន់អាស៊ាន រួមមាន ប្រទេសវៀតណាម និងឡាវ បន្ថែមពីលើប្រទេសថៃ។

លោកស្រីបានបន្តទៀតថា លើសពីនេះ ធនាគារ អេស៊ីលីដា ទទួលបាននូវទំនុកចិត្ត និងការជឿទុកចិត្ត​ពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋាន ប្រកបដោយវឌ្ឍនភាពជាបន្តបន្ទាប់ ហើយទទួលបាននូវកិត្តិសព្ទល្អ ក្នុងការបម្រើផលិតផល-សេវាកម្មជូនអតិថិជនយ៉ាងល្អប្រសើរ និងមានអភិបាលកិច្ចសាជីវកម្មល្អ តាមរយៈការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ ក្នុងរយៈពេលនៃប្រតិបត្តិការរបស់ខ្លួនជាង ៣០ឆ្នាំ កន្លងមកនេះ៕

កម្ពុជាបញ្ជាក់ជំហររបស់ខ្លួនក្នុងការអនុវត្តលក្ខខណ្ឌការងារនៅក្នុងវិស័យកាត់ដេរ

ភ្នំពេញ៖ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការគ្រប់គ្រងកិច្ចសន្យា​ជួលផលិតបន្តក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែកជើងនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣  បានដឹកនាំគណៈកម្មការជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយនឹងសមាគមសម្លៀកបំពាក់ និង​ស្បែកជើងអាម៉េរិក (AAFA) និងក្រុមហ៊ុន VF Corporation ដើម្បីជម្រាបអំពីស្ថានភាពជាក់ស្តែង និង​លទ្ធផល​នៃការស៊ើបអង្កេតលើករណីសង្ស័យមានការ​ប្រើប្រាស់​ពលកម្មដោយបង្ខំផលិតនូវផលិតផលសម្រាប់​នាំចេញ ។

លោក សុខ សុភ័ក្រ្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការបង្កាមិន​ឱ្យមានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា ហើយក៏បានយកចិត្តទុកដាក់ផងដែរ ចំពោះការព្រួយបារម្ភ​របស់សមាគម AAFA និង VF Corporation ដែលសង្ស័យថា មានការប្រើប្រាស់ពលកម្មដោយបង្ខំនៅកម្ពុជា​ដើម្បី​ផលិតទំនិញនាំចេញ តាមរយៈការរៀបចំឱ្យមានគណៈកម្មការអន្តរក្រសួងតាំងពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១កន្លងទៅ ហើយបានកែសម្រួលសមាសភាពគណៈកម្មការ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដោយពង្រីកវិសាលភាពការងារ និងបន្ថែមសមាជិកជាន់ខ្ពស់ មកពីក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការស៊ើបអង្កេតជាពិសេស លើករណីសង្ស័យថា​មានការប្រើប្រាស់ពលកម្មដោយបង្ខំ ដែលផ្ទុយនឹងមាត្រាច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់ផងដែរអំពីកាតព្វកិច្ចដែលកម្ពុជាត្រូវអនុវត្តក្រោមច្បាប់របស់ជាតិ និងច្បាប់អន្តរជាតិ ព្រមទាំងបានពន្យល់លម្អិតអំពីលទ្ធផលនៃការស៊ើបអង្កេត និងវិធានការដែលបានដាក់ចេញ​ដោយគណៈកម្មការអន្តរក្រសួងលើក្រុមហ៊ុនដែលមានការពាក់ព័ន្ធដោយយោងតាមប្រកាសអន្តរក្រសួងលេខ ពិសេសអន្តរស្ថាប័ន ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្តីពីការហាមឃាត់ការប្រើប្រាស់ពលកម្មជនជាប់ឃុំ​ក្នុងពន្ធនាគារដើម្បីផលិតទំនិញនាំចេញ។ ក្នុងនោះដែរ គណៈកម្មការបាន និងកំពុងបន្តធ្វើការផ្សព្វផ្សាយអំពី​បទប្បញ្ញត្តិជាតិ និងអន្តរជាតិទាក់ទងនឹងការប្រើប្រាស់ពលកម្មដោយបង្ខំ ជូនដល់បណ្តារោងចក្រ-សហគ្រាស សំដៅដើម្បីជៀសវាងការអនុវត្តខុសគោលការច្បាប់ដោយវិស័យឯកជន ដែលជាហេតុនាំឱ្យមានការផាកពិន័យ, ការជាប់ទោសទណ្ឌ, ខូចខាតដល់ផលប្រយោជន៍រោងចក្រ-សហគ្រាស និងកិត្តិនាមកម្ពុជាផងដែរ។

បន្ថែមលើនេះ លោកបានជម្រាបថាកម្ពុជានឹងរៀបចំជាអនុក្រឹត្យ ដើម្បីកែលម្អយន្តការដែលមានស្រាប់ ដោយបន្ថែមនូវនីតិវិធីលម្អិត យន្តការគ្រប់គ្រងជាអចិន្ត្រៃយ៍ ការទទួលខុសត្រូវរបស់ក្រុមហ៊ុនពាក់ព័ន្ធ ជាពិសេសអ្នកចុះកិច្ចសន្យាជួលផលិតបន្តច្រើនជាន់ថ្នាក់ (Sub and Sub-contract) ដោយកំណត់ឱ្យបានច្បាស់លាស់ និងញែកឱ្យដាច់រវាងកម្មវិធីស្តារនីតិសម្បទាទណ្ឌិត ជាមួយនឹងការចុះកិច្ចសន្យាជួលផលិតបន្តដើម្បីធ្វើពាណិជ្ជកម្ម ។

ជាការឆ្លើយតប AAFA និង VF Corporation សម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះចំណាត់​ការរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្នើឱ្យគណៈកម្មការបន្តស៊ើបអង្កេតបន្ថែមទៀតលើក្រុមហ៊ុនពាក់ព័ន្ធ ជាបន្តទៀត ដោយ AAFA និង VF Corporation នឹងសហការផ្តល់ព័ត៌មានបន្ថែមក្នុងករណីចាំបាច់ ដើម្បីការពារដល់កេរ្តិ៍ឈ្មោះផលិតផលរបស់កម្ពុជា ។

ជាកិច្ចបញ្ចប់ លោកក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាម៉េរិក, តំណាងសមាគមសម្លៀកបំពាក់ និងស្បែកជើងអាម៉េរិក (AAFA), ក្រុមហ៊ុន VF Corporation, ក្រុមហ៊ុន Gap Inc., ក្រុមហ៊ុន PVH Corporation, អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជា​ប្រចាំនៅសហរដ្ឋអាម៉េរិក, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជា និងសហការី​ទាំងអស់ ដែលបានផ្តល់កិច្ចសហការដ៏ល្អ និងការគាំទ្រ ព្រមទាំងការលើកទឹកចិត្តដល់គណៈកម្មការ និងកោតសសើរដល់លទ្ធផលនៃការស៊ើបអង្កេត ៕

 

 

 

 

 

 

 

 

 

ជាមួយអេស៊ីលីដា លោកអ្នកអាចស្នើ​សុំ​បើក​គណនី​ថ្មីតាម​អនឡាញ​បានយ៉ាងងាយស្រួល

ភ្នំពេញៈ ឥឡូវ​នេះ​លោក​អ្នក​អាច​ស្នើ​សុំ​បើក​គណនី​ថ្មី របស់​លោក​អ្នក​តាម​អនឡាញ​នៅ​លើ​កុំព្យូទ័រ ឬ​ទូរសព្ទ​ដៃ​របស់​លោក​អ្នក បាន​គ្រប់​ពេល​វេលា ដោយ​គ្រាន់​តែ​ចូល​តាម​តំណ​ភ្ជាប់​នេះ ។

វិនិយោគ​សាច់ប្រាក់​របស់​លោកអ្នក​ជា​មួយ​ធនាគារ​អេស៊ីលីដា ជា​ប្រភព​ចំណូល​បន្ថែម ។ ប្រាក់​របស់​លោកអ្នក​មាន​កំណើន​ជា​រៀង​រាល់​ថ្ងៃ ធ្វើ​ឱ្យ​លោកអ្នក​សម្រេច​ក្តី​ប្រាថ្នា​និង​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់ ។ លោក​អ្នក​អាច​ជ្រើសរើស​ប្រភេទ​គណនី​សន្សំ​ប្រាក់​នៅ​ធនាគារ​អេស៊ីលីដា បាន​តាម​តម្រូវការ ។

មូលហេតុ​ចម្បង​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​ធនាគារ​អេស៊ីលីដា ជា​ដៃគូ​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​ទ្រព្យសម្បត្តិ​របស់​លោក​អ្នក រួម​មាន ៖

ធនាគារ អេស៊ីលីដា មាន​ទ្រព្យ​សរុប​ចំនួន ៦,៥៥ ពាន់លាន​ដុល្លារ​អាមេរិក (គិត​ត្រឹម​ដំណាច់​ឆ្នាំ២០២០) ។

ធនាគារ អេស៊ីលីដា មាន​ភាគហ៊ុនិក​អន្តរជាតិ​​ដែល​ជាស្ថាប័ន​នាំមុខ និង​ល្បីល្បាញ​ក្នុង​ពិភពលោក ។

ធនាគារ អេស៊ីលីដា មាន​ចំនួន​អតិថិជន​ជាងពីរលាននាក់​ដែល​បាន និង​កំពុង​ប្រើប្រាស់​ផលិតផល-សេវាកម្ម​របស់​ធនាគារ​គ្រប់ប្រភេទ ។

Print

ធនាគារ អេស៊ីលីដា ជា “ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត” ឈានមុខគេ​ ព្រម​ទាំង​មាន​បណ្តាញ​ប្រតិបត្តិការ​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បាន​វិនិយោគ​ទៅ​ក្រៅ​ប្រទេស​មុនគេ​បង្អស់​មាន​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ។

ធនាគារ អេស៊ីលីដា ទទួល​បាន​ពាន​រង្វាន់​ជា​ក្រុមហ៊ុន​រីកចម្រើន​លំដាប់​ថ្នាក់​ពិភពលោក របស់​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក និង​ត្រូវ​បាន​ជ្រើសរើស​ឳ្យ​ក្លាយជា​សមាជិក​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ឆ្នាំ​២០១៤ ។

ធនាគារ អេស៊ីលីដា បាន​ទិញ​សេវា​រ៉ាប់រង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំ​ជាងគេ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ធំៗ​ទូទាំង​ពិភពលោក ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ធនាគារ ក៏ដូចជា​ទ្រព្យសម្បត្តិ​របស់​អតិថិជន និង​សាធារណជន​ទូទៅ​ដែល​ប្រើប្រាស់​សេវា​របស់​ធនាគារ អេស៊ីលីដា ។

ធនាគារ អេស៊ីលីដា ជា​ធនាគារ​ដំបូងគេ​នៅ​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ពី​ស្ថាប័ន​ផ្តល់​ចំណាត់​ថ្នាក់​ធនាគារ​អន្តរជាតិ Standard & Poor’s និង GIIRS ។

បច្ចុប្បន្ន​នេះ​សេវា​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ ដូចមាន​រៀបរាប់​ជូន​នៅ​ក្នុង​តារាង​ខាង​ក្រោម ៖

  • គណនី​បញ្ញើ​សំចៃ
  • គណនី​បញ្ញើ​តាម​តម្រូវ​ការ
  • គណនី​ចរន្ត
  • ប្រាក់​បញ្ញើ​មាន​កាល​កំណត់
  • គណនី Euro Flex
  • គណនី​មូលបត្រ
  • គណនី​ព្រះ​សង្ឃ និង​គណនី​មូលនិធិ​វត្ត
  • គណនី​អនាគត​កុមារ

កិច្ចប្រជុំត្រៀមលក្ខណៈដើម្បីប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣

ភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន​គណៈកម្មការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំ​កិច្ចប្រជុំរៀបចំជ្រើសរើសមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តមអនុប្រធានគណៈកម្មការ និងថ្នាក់ដឹកនាំពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀមលក្ខណៈដើម្បីរៀបចំការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល សម្រាប់ឆ្នាំ​២០២៣ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយការប្រឡងត្រូវមានតម្លាភាព និងសុក្រឹត្យភាព ដើម្បីធានា​បានការជ្រើសរើសមន្រ្តីរាជការប្រកបដោយគុណភាព និងសមត្ថភាព។

កិច្ចប្រជុំនេះបានពិភាក្សាលើ​ការបែងចែកចំនួនមន្រ្តីរាជការដែលនឹងប្រឡងជ្រើសរើសតាមអង្គភាព និងស្ថាប័ន​ក្រោមឱវាទក្រសួង ពិនិត្យលក្ខខណ្ឌនៃការជ្រើសរើសមន្រ្តីរាជការ រៀបចំឯកសារគតិយុត្តពាក់ព័ន្ធ បែងចែក​ភារកិច្ច​ដល់សមាជិកគណៈកម្មាធិការ និងកំណត់ពេលប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យរួចរាល់នៅដើម​ត្រីមាស​ទី២ ឆ្នាំ២០២៣។

ដើម្បីជំរុញការប្រឡងជ្រើសរើសមន្រ្តីរាជការឱ្យបានឆាប់រហ័ស ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែ​នាំឱ្យយកចិត្តទុកដាក់ទៅលើនីតិវិធីក្នុងការរៀបចំធ្វើលិខិតជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលនៃក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៣ ឱ្យបានឆាប់រហ័ស​ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួង ពិនិត្យសម្រេចជាផ្លូវការ មុននឹងផ្សព្វផ្សាយដល់បេក្ខជនដែលមានបំណងប្រឡង​ចូលជាមន្រ្តីរាជការ៕

 

 

 

 

អេស៊ីលីដាសហការជាមួយ Ria អនុញ្ញាត្តិឱ្យអតិថិជនខ្លួនអាចផ្ទេរប្រាក់បានជុំវិញពិភពលោក

ភ្នំពេញ៖​​ក្រុម​ហ៊ុន​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ជា​សាកល​Ria Money Transfer​នៃ​វិស័យ​ឧស្សាហ​កម្ម​ និង​អាជីវ​កម្ម​ របស់​Euronet​ សហការជា​មួយ​ធនាគារ​អេស៊ីលីដា​ ដែល​គ្រប់​គ្រង​ដោយ​វិនិយោ​គិន​ក្នុង​ស្រុក​ ដើម្បីពង្រីក​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ទៅ​និង​មក​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​ចំនួន​ប្រជា​ជន​កម្ពុជា​ ជា​ច្រើន​កំពុង​រស់​នៅ ​និង​ធ្វើ​ការ​នៅ​បរទេស​។

​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​នេះ ​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៩​ខែ​មីនា ​ដែល​នឹង​ពង្រីក​បណ្តាញ​របស់​Ria​រួមមាន​សេវា​កម្ម​ងាយ​ស្រួល​ជា​ច្រើន​ ដូច​ជា​ការ​ទូទាត់​សាច់​ប្រាក់​ ការ​ប្រមូល​សាច់​ប្រាក់​ទាំង​ប្រាក់​រៀល ​(ប្រាក់​រៀល​កម្ពុជា)​ និង​ប្រាក់​ដុល្លារ​ (ដុល្លារ​អាមេរិក)​ និង​ប្រាក់​បញ្ញើ​ក្នុង​គណនី​។ ​ភាព​ជា​ដៃ​គូ​ជា​មួយ​ធនា​គារ​អេស៊ីលីដា ​ពង្រីក​វត្ត​មាន​របស់​Ria​នៅ​កម្ពុជា​ ដោយ​បន្ថែម​ទី​តាំង​ដក​ប្រាក់​ និង​ទូទាត់​ប្រាក់​ជិត​៣០០ដែល​មាន​ទីតាំង​សរុប​ចំនួន​៤ ៣១៨​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​មាន​ប្រជា​ជន​កម្ពុជា​យ៉ាង​តិច​ ១,៣ ​លាន​នាក់​ដែល​កំពុង​រស់​នៅ​ និង​ធ្វើ​ការ​នៅ​បរទេស ​ហើយ​ច្រើន​ជាង​ ២/៣ ​នៃ​ពួក​គេ​ផ្ញើ​ប្រាក់​ទៅ​ផ្ទះ។​ កាល​ពី​ឆ្នាំ​មុន​ ពួក​គេ​បាន​ផ្ញើ​ប្រាក់​ចំនួន ​១,២៥​ពាន់​លាន​ដុល្លារ​មក​កម្ពុជា ​ពោល​គឺ ​៨ ភាគ​រយ​ច្រើន​ជាង​កាល​ពី​ឆ្នាំ ​២០​២១​។ ប្រាក់​បញ្ញើ​ទៅ​ផ្ទះ​ ផ្ញើ​មក​កម្ពុជា​មក​ពី​ប្រទេសបារាំង​ កាណាដា ​អាមេរិក​ អូស្ត្រាលី ​ថៃ ​ម៉ាឡេស៊ី ​កូរ៉េ​ខាង​ត្បូង​ និង​ជប៉ុន​ ក្នុង​ចំណោម​បណ្ដា​ប្រទេស​ជាច្រើន​ផ្សេង​ទៀត​។ នេះ​បើ​យោង​តាម​Ria​។

​Riaបន្ត​ថា៖​ «ប្រាក់​ដែល​ផ្ញើ​ដោយ​អតិថិ​ជន​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក​តាម​រយៈ​បណ្តាញ​របស់​Ria ​ទៅកាន់​គណនី​ធនាគារ​កម្ពុជា ​ត្រូវ​បាន​បញ្ជូន ​តាម​ពេល​វេលា​ជាក់​ស្តែង ​ដោយ​មក​ដល់​ភ្លាមៗ​ បន្ទា​ប់ពី​អ្នកផ្ញើ​បាន​បញ្ចប់​ប្រតិ​បត្តិ​ការ​»។

​លោក ​Juan Bianchi ​អគ្គ​នាយក ​ផ្នែក​ផ្ទេរ​ប្រាក់​របស់ ​Euronet​បាន​ឱ្យ​ដឹង​ថា ​ភាព​ជា​ដៃ​គូនេះ​ អាច​ឱ្យក្រុម​ហ៊ុន​របស់​លោក​ បម្រើ​អតិ​ថិជន​របស់​ពួក​គេ​បាន​កាន់​តែ​ល្អ ​និង​ពង្រឹង​វត្ត​មាន​នៅ​ក្នុង​តំបន់។​

​លោក​ថ្លែង​ថា៖ «​ប្រាក់​បញ្ញើ​ទៅ​ផ្ទះ ​នៅតែ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជា​ជន​ក្នុង​ប្រទេស​ជា​ច្រើន ហើយ​នៅ​Ria​យើង​ប្តេជ្ញា​ជួយ​ប្រជា​ជន​ដែល​កំពុង​រស់​នៅ ​និង​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ ​ទទួល​បាន​សេវា​ផ្ទេរ​ប្រាក់ដែល​ពួក​គេ​ត្រូវ​ការ​ ដើម្បី​កសាង​ជីវិត​ប្រចាំ​ថ្ងៃ​កាន់​តែ​ប្រសើរ​ឡើង​។

​លោក​ អ៊ិន ​ចាន់​នី ​ប្រធាន​នាយក​ប្រតិ​បត្តិ​ធនាគារអេស៊ីលីដា ​បាន​ឱ្យ​ដឹង​ថា ​តាម​រយៈ​ការ​សម្រេច​បាន​នូវគោល​ដៅ​ទាំង​នេះ ​ប្រតិ​បត្តិ​ការ​នៃ​ការ​ក្លាយ​ជា​ភាគី​ទីបី​របស់ ​Ria Money Transfer ​នឹង​ធានា​បាន​នូវ​និរន្តរភាព ​និង​ការ​រីក​ចម្រើន​ដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ម្ចាស់​ភាគ​ហ៊ុន​ បុគ្គលិក​ និង​សហគមន៍​នៅ​អេស៊ី​លីដា​ទាំង​មូល។​

​លោក​ថ្លែង​ថា៖​ «យើង​មាន​សេចក្តី​សោមនស្ស​រីក​រាយ​ជា​ខ្លាំង​ក្នុង​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន ​Ria Money Transfer ​ដើម្បី​បង្កើន​ការ​ផ្ដល់​សេវា​និង​បរិយា​ប័ន្ន​ហិរញ្ញ​វត្ថុ​សម្រាប់​អតិ​ថិជន​។ កិច្ច​សហ​ប្រតិ​បត្តិការនេះ​ នឹង​ផ្តល់​លទ្ធ​ភាព​ដល់​អតិថិ​ជន​គ្រប់​ប្រភេទ ​(ទាំង​ប្រជា​ជន​កម្ពុជា ​និង​ជន​បរទេស) ​ដែល​កំពុង​ធ្វើការ​ ធ្វើ​អាជីវ​កម្ម​ និង​/ឬ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ជុំវិញ​ពិភព​លោក ​អាច​ផ្ទេរ​ប្រាក់​ចេញ​ពី​ និង​មកប្រទេស​កម្ពុជា​តាម​រយៈRia Money Transfer​ជា​មួយ​នឹង​ទីតាំង​លក់​រាយ​ជាង​៥០០ ០០០​ទូទាំង​ពិភព​លោក​»។

​Ria គឺ​ជា​ក្រុម​ហ៊ុន​ផ្ទេរ​ប្រាក់​ឈាន​មុខ​គេ​ទីពីរ​នៅ​លើ​ពិភព​លោក ​ដែល​មាន​ទីតាំង​លក់​រាយ​ជាង​៥០០ ០០០។ ​ធនាគារ​អេស៊ី​លីដា ​គឺ​ជាធនាគារ​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ដែល​ផ្តល់​ជូន​អតិ​ថិជន​ និង​អ្នក​ទទួលប្រាក់​បញ្ញើ​មក​ផ្ទះ​ប្រមាណ ​៣០០​ ទីតាំង​ដ៏ងាយ​ស្រួល​ទូទាំង​ប្រទេស ​ដើម្បី​ប្រើប្រាស់​សេវា​ផ្ទេរ​ប្រាក់​ជាសាកល​របស់​Ria។

​ធនាគារ​មួយ​នេះ ​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន​គឺ វិទ្យា​ស្ថាន​ពាណិជ្ជ​កម្ម​អេស៊ីលីដា ​ក្រុម​ហ៊ុន​អេស៊ីលីដា ស៊ីឃ្យួរឹធី ​ភីអិលស៊ី ​ធនាគារ​អេស៊ីលីដា ​ឡាវ​ និងACLEDA MFI Myanmar Co., Ltd​ព្រម​ទាំងការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហ​ភាព​មីយ៉ាន់ម៉ា​។ ​គិត​ត្រឹម​ដំណាច់​ខែ​ធ្នូ ​ឆ្នាំ ​២០​២២​ធនាគារអេស៊ីលីដា​មាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​៨,៩២ ​ពាន់​លាន​ដុល្លារ​អាមេរិក​ សម​តុល្យ​ឥណ​ទាន​សរុប​ចំនួន​៦,២៥ ​ពាន់​លាន​ដុល្លារ ​និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​៦,២២​ពាន់​លាន​ដុល្លារ​ ដែល​មាន​អតិថិជន​ជាង​៣,៩៨8 ​លាន​នាក់​៕

 

7-Elevenចាប់ដៃគូជាមួយធនាគារ អេស៊ីលីដា អនុញ្ញាត្តិឱ្យ អតិថិជនទូទាត់តាមរយៈប្រព័ន្ធឌីជីថលអេស៊ីលីដា KHQR

ភ្នំពេញ៖​ ​ហាង 7-Eleven បានសហការជាមួយធនាគារ អេស៊ីលីដា ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិជន​ក្នុងការ​ទូទាត់​តាមរយៈ​ប្រព័ន្ធ​ទូទាត់​ឌីជីថល​អេស៊ីលីដា KHQR នៅ​គ្រប់​ហាង 7-Eleven ទាំងអស់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​ចំនួន ៤៨ សាខា​។

លោក ផល សុខ​ចំរើន នាយក​ប្រតិបត្តិ​រង​ទីផ្សារ នៃ​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា 7-Eleven បាន​ជ្រើសរើស​ធនាគារ​អេស៊ីលីដា ជា​ដៃគូ​របស់​ខ្លួន ដើម្បី​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌីជីថល​អេស៊ីលីដា KHQR ដើម្បី​ផ្តល់ជូន​អតិថិជន​របស់​ពួកគេ​នូវ​ជម្រើស​ទូទាត់​ឌីជីថល​ដ៏​ងាយស្រួល​នៅ​ពេល​ពួកគេ​ទិញ​ទំនិញ​។

លោក​បាន​បន្ត​ថា ​«​ឥឡូវនេះ អតិថិជន 7-Eleven អាច​ទូទាត់​ប្រាក់​ដោយ​គ្រាន់តែ​ស្កេ​ន KHQR ពី អេស៊ីលីដា Mobile ដែល​ដំណើរការ​នៅ​គ្រប់​ធនាគារ​ទាំងអស់​តាមរយៈ​ប្រព័ន្ធ​អន្តរការី Bakong App​។​

ការ​ទូទាត់​តាម​ប្រព័ន្ធ​អេស៊ីលីដា KHQR ស្កែ​ន ជួយ​សម្រួល​ដល់​លំហូរ​សាច់ប្រាក់ និង​ការគ្រប់គ្រង​ប្រតិបត្តិការ ក៏ដូចជា​កាត់បន្ថយ​ចំណាយ​ប្រតិបត្តិការ​។ ប្រព័ន្ធ​ទូទាត់​ឌីជីថល​ដូចជា អេស៊ីលីដា KHQR រួមចំណែក​ដល់​ការ​បង្កើត​ថ្មី នៃ​ការ​ទូទាត់ លើកកម្ពស់​ការ​ដាក់​បញ្ចូល​ហិរញ្ញវត្ថុ និង​សម្រួល​ដល់​ប្រតិបត្តិការ​ទូទាត់​អន្តរ​ធនាគារ។ វា​ក៏​ពង្រឹង​សុវត្ថិភាព នៃ​ប្រព័ន្ធ​ទូទាត់​ក្នុង​ប្រទេស​កម្ពុជា និង​ឆ្លង​ព្រំដែន​ផង​ដែរ​»​។

លោក ផល សុខ​ចំរើន បាន​បន្ថែម​ថា កម្មវិធី​អេ​ស៊ី​លី​ម៉ូ​បាល​របស់​ធនាគារ អេស៊ីលីដា មានការ​កើន​ឡើង​យ៉ាង​ខ្លាំង នៃ​ចំនួន​អ្នក​ប្រើ ដោយ​គិត​ត្រឹម​ខែ​មីនា ឆ្នាំ ២០២៣ នេះ មាន​ចំនួន​អ្នក​ប្រើប្រាស់​ប្រមាណ​ជិត​បី​លាន​នាក់​។

លោក​បាន​ពន្យល់​ថា ការ​កើនឡើង នៃ​ចំនួន​កម្មវិធី​អេ​ស៊ី​លី​ម៉ូ​បាល បង្ហាញ​ថា មនុស្ស​កាន់តែ​ច្រើន​បាន​បង្កើន​ទំនុក​ចិត្ត​លើ​សុវត្ថិភាព និង​ភាព​ងាយស្រួល នៃ​បច្ចេកវិទ្យា​ធនាគារ​ចល័ត​នេះ​។

លោក​បាន​បន្ថែម​ទៀត​ថា «​ឥឡូវនេះ លើស​ពី​នេះ ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ថៃ​អាច​ប្រើប្រាស់ អេស៊ីលីដា ម៉ូ​បាល ដើម្បី​ទូទាត់​ប្រាក់​តាមរយៈ​ការ​ស្កែ​ន QR Code ហើយ​ធនាគារ​នៅតែ​បន្ត​ពង្រីក​គម្រោង​ទូទាត់​ឆ្លងដែន​នេះ​ទៅកាន់​បណ្ដា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ​»​។​

យោង​តាម​ធនាគារ​អេស៊ីលីដា ដៃគូ​អាជីវកម្ម​ជាង ២ សែន នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​តំណាង​ឲ្យ​អាជីវកម្ម​គ្រប់​ប្រភេទ មិន​ថា​តូច ឬ​ធំ កំពុង​ចាប់​ដៃគូ​ជាមួយ​ធនាគារ​អេស៊ីលីដា ដើម្បី​ផ្តល់នូវ​ការ​ទូទាត់​តាម​ឌីជីថល​ប្រកបដោយ​សុវត្ថិភាព និង​ងាយស្រួល​បំផុត​។

គួរ​បញ្ជាក់​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ចំណាស់​បំផុត និង​ធំ​បំផុត​មួយ​របស់​កម្ពុជា ដោយមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​បួន រួមមាន វិទ្យាស្ថាន​ពាណិជ្ជកម្ម​អេស៊ីលីដា អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី ធនាគារ​អេស៊ីលីដា ឡាវ និង​អេស៊ីលីដា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ មី​យ៉ាន់​ម៉ា ខូ​អិ​ល​ធី​ឌី ព្រមទាំង​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

ធនាគារ​អេស៊ីលីដា មាន​សាខា​សរុប​ចំនួន ២៦៤ នៅ​ក្នុង​ប្រទេស​កម្ពុជា ៣៧ សាខា នៅ​ប្រទេស​ឡាវ​; និង ១៧ សាខា ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​៕

 

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាថ្លែងសន្ទរកថា ក្នុងកិច្ចប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិ​លើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC)

ទីក្រុងដូហា៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និងកិច្ចប្រជុំកំពូល​នៃ​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅទីក្រុងដូហា ប្រទេសកាតា ពីថ្ងៃទី៤-៩ ខែមីនា ឆ្នាំ២០២៣, នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញថ្លែងសន្ទរកថា ក្នុងកិច្ច​ប្រជុំពេញអង្គនៃសន្និសីទអង្គការសហប្រជាជាតិលើកទី៥ ស្ដីពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្រោមប្រធានបទ “Leaving No One Behind”។

លោករដ្ឋមន្ដ្រី បានថ្លែងថា ប្រទេសកម្ពុជាបានបំពេញតាមលក្ខណៈវិនិច្ឆ័យជាលើកទី១ ដែលអាចត្រៀមខ្លួន​ចាកចេញពីចំណាត់ថ្នាក់ LDC ហើយនឹងត្រូវបានវាយតម្លៃម្តងទៀតនៅដើមឆ្នាំ២០២៤ ហើយកម្ពុជាអាច​ចាកចេញពីចំណាត់ថ្នាក់ LDC នៅចុងឆ្នាំ ២០២៧ ប្រសិនបើអ្វីៗដំណើរការដោយរលូន ដែលការចាកចេញនេះ ស្របនឹងមហិច្ឆតារាជរដ្ឋាភិបាល ក្នុងការនាំកម្ពុជាឱ្យឈានដល់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទោះជាយ៉ាងណាក៏ដោយ ការចាកចេញពីចំណាត់ថ្នាក់ LDCនេះ នឹងនាំមកជាមួយបញ្ហាប្រឈមពាក់ព័ន្ធនឹង ការបាត់បង់អត្ថប្រយោជន៍ និងប្រព័ន្ធអនុគ្រោះមួយចំនួនដែលយើងកំពុងទទួលបាននាពេលបច្ចុប្បន្ន។

លោកក៏បានលើកឡើងអំពីការអនុម័ត និងការអនុវត្តផែនការសកម្មភាពទីក្រុងដូហា (DPoA) ដែលនឹងមាន​សារៈសំខាន់ក្នុងការធ្វើឱ្យដំណើរចាកចេញនេះមានភាពរលូន និងជួយពន្លឿនការសម្រេចបាននូវ SDGs របស់កម្ពុជា និងបំពេញបន្ថែមដំណាក់កាលបន្ទាប់នៃក្របខ័ណ្ឌផែនការអភិវឌ្ឍន៍របស់កម្ពុជា ពោលគឺផែនការអភិវឌ្ឍន៍យុទ្ធសាស្រ្តជាតិឆ្នាំ២០២៤-២០២៨។

លោកបានថ្លែងថា៖« រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាអនុវត្តផែនការសកម្មភាពទីក្រុងដូហា ដោយភ្ជាប់ខ្លួន​នឹងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ប្រព័ន្ធគាំពារសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ការធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យមានលក្ខណៈប្រសើរឡើង រួមបញ្ចូល ភាពធន់ និងនិរន្តរភាព ជំរុញសេដ្ឋកិច្ចបៃតង និងជំរុញការធ្វើបរិវត្តកម្មឌីជីថល»។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏បានបញ្ជាក់អំពីតម្រូវការក្នុងការពង្រីកប្រភពហិរញ្ញប្បទានសម្រាប់ការ​អភិវឌ្ឍ​ដោយវិធីពង្រីកដៃគូពាណិជ្ជកម្មកម្ពុជា បើកបណ្តាញសហប្រតិបត្តិការថ្មី ការស្វែងរកឧបករណ៍ហិរញ្ញវត្ថុ​ប្រកប​ដោយភាពច្នៃប្រឌិត និងការពង្រឹងយន្តការហិរញ្ញប្បទានបៃតង។

ឆ្លៀតក្នុងឱកាសនោះ លោកបានលើកយកផែនការសកម្មភាពជាគន្លឹះទាំង៦ នៃ DPoA ដែលមានដូចជា (១) ការវិនិយោគលើមនុស្សក្នុងប្រទេស LDCs; (២)ការប្រើប្រាស់វិទ្យាសាស្ដ្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បី​ទប់ទល់​នឹងភាពទន់ខ្សោយនិងសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព; (៣)គាំទ្រការកែទម្រង់​ស្ថាប័ន​ឱ្យក្លាយជាចលករនៃភាពចម្រើនរុងរឿង; (៤)លើកម្ពស់ពាណិជ្ជកម្មអន្តរជាតិនៃប្រទេស LDCs និងសមា​ហរណកម្មតំបន់; (៥)ដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ ការបំផ្លាញបរិស្ថាន និងផលប៉ះពាល់នៃ Covid-19 ព្រមទាំងការកសាងភាពធន់នឹងវិបត្តិនានា, និង (៦)ពង្រឹងសាមគ្គីភាពអន្ដរជាតិ និងភាពជាដៃគូពិភពលោក។

លោករដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលកម្ពុជាសូមកោតសរសើរចំពោះការគាំទ្រពីម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ដើម្បីគាំទ្រដល់ការសិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃការចាកចាញពីប្រទេសពី LDC ហើយ​ទន្ទឹមនឹងនោះ កម្ពុជាសូមអញ្ជើញសហគមន៍អន្តរជាតិឱ្យគាំទ្រ និងពន្លឿនវឌ្ឍនភាពនៃ SDGs ដែលស្នើ​ឡើងដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាជួយជំរុញឱ្យប្រទេស LDCs ចាកចេញពីចំណាត់ថ្នាក់ LDCs ប្រកបដោយជោគជ័យ និងការអភិវឌ្ឍប្រកបដោយនិរន្ដរភាព៕

 

ផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ-ដាក់លក់ក្នុងឱកាសបុណ្យទន្លេ

កំពង់ធំ៖ នាឱកាសរៀបចំពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ គឺមានផលិតផលខ្មែរជាង៥០០មុខ ត្រូវបាននាំមកបង្ហាញ ផ្សព្វផ្សាយ និងដាក់លក់ក្នុងឱកាសបុណ្យទន្លេនេះ ខណៈលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផល​មួយក៏​បាន​ចាត់ទុកថា ការរៀបចំពិព័រណ៍ផលិតផលនេះ គឺជាការនាំចេញនៅនឹងកន្លែង និងជួយលើកស្ទួយ​ផលិតផល​ក្នុងស្រុក។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នេះ គឺមានការតាំង​ពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារនិងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផល​សហគ្រាស​ធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ ដែលមានស្ដង់សរុបចំនួន៣០០ស្តង់។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធ​ភាព​នៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង សំដៅគាំទ្រដល់ការ​អភិវឌ្ឍ​វិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត​តាមរយៈ​ទីផ្សារទេសចរណ៍»។

លោក សួង​ ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក៏បានឱ្យ​ដឹងថា នាឱកាសពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ គណៈកម្មាធិការជាតិ រួមជាមួយសហគមន៍​បានដឹកនាំ​សមាជិករបស់ខ្លួនដែលជាសិប្បករ អាជីវករ កសិករ ក្រុមហ៊ុន វេជ្ជបណ្ឌិតស្រាវជ្រាវផ្នែកឱសថ នាំផលិតផលដែលខ្លួនផលិតបានមកដាក់លក់ តាំងបង្ហាញ និងផ្សព្វផ្សាយនៅតាមស្ដង់ផលិតផលជាច្រើន។

លោក សួង ណយ បានបញ្ជាក់ថា ស្ដង់ផលិតផលដែលនៅក្រោមគណៈកម្មាធិការ ជាតិជំរុញចលនា ភូមិមួយផលិតផលមួយ គឺមានស្ដង់ VIP ចំនួន៤ស្ដង់ និងស្ដង់របស់សមាជិកចំនួន២១ស្ដង់ ក្នុងនោះមានផលិតផលដល់ទៅជាង៥០០មុខ ដែលសុទ្ធតែជាផលិតផលស្នាដៃកូនខ្មែរ អាជីវករ សិប្បករ កសិករ ប្រជាជនខ្មែរទាំងអស់ ដូចជា ដូង ទឹកដោះគោ ទឹកត្រី ប្រេងដូង ប្រេងស្លឹកគ្រៃ ប្រេងរឹតធ្វើពីស្លឹកម្លូ ក្រណាត់សូត្រ ក្រណាត់ហូល ក្រមា កាបូប ម្សៅចេក ផលិតផលដែលបានពីត្នោត ផលិតផលដែលបានពីកាកាវ គ្រាប់ស្វាយចន្ទី សាច់ក្រក ត្រីងៀត អំបុក ភេសជ្ជៈ ចម្លាក់ស្បែក គ្រឿងឧបភោគបរិភោគ របស់របរប្រើប្រាស់ ដំណាំកសិកម្ម វត្ថុអនុស្សាវរីយ៍ វត្ថុលម្អសោភ័ណភាពជាដើម។

លោកបានលើកឡើងអំពីផ្លែដូង ឬដូងក្រអូប ដែលសហគមន៍បានប្រមូលយកពីសមាជិកដែល ជាកសិករ​នៅ​ទូទាំងប្រទេស ដើម្បីយកមកលក់ក្នុងឱកាសបុណ្យទន្លេ ឬបុណ្យសមុទ្រមុនៗ ក្នុងមួយថ្ងៃ​អាចលក់​បានដល់ទៅជាង១០,០០០ផ្លែ ហើយក្នុង១ផ្លែតម្លៃ៤,០០០រៀល ៣ផ្លែចុះនៅ សល់១០,០០០រៀល។ លោកថា ប្រសិនបើមានច្រើនជាងនេះក៏នៅតែលក់អស់។

ឯកឧត្ដមអគ្គលេខាធិការរងក៏បានអំពាវនាវដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ មណ្ឌលកម្សាន្ត ក្រុមហ៊ុន និងអ្នកប្រើប្រាស់នានា សូមចូលរួម គាំទ្រផលិតផលខ្មែរតាមរយៈការជួយទិញ ជួយជាវផលិតផលខ្មែរដែលខ្មែរផលិតបាន យកទៅ ប្រើប្រាស់ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក្នុងផ្ទះ ក្នុងក្រុមហ៊ុនរបស់ខ្លួន ដើម្បីបង្កើតឱកាស ការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិត។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ពិតជាមានការគាំទ្រយ៉ាងពេញទំហឹងចំពោះការចូល រួមតាំងពិព័រណ៍ ផលិតខ្មែរក្នុងស្រុកនៅក្នុងព្រឹត្តិការណ៍ទេសចរណ៍នានា ដូចជា ពិព័រណ៍ទេសចរណ៍ ពិធីបុណ្យធំៗមានបុណ្យទន្លេ បុណ្យសមុទ្រជាដើម ក៏ដូចជាការដាក់បង្ហាញផលិតផលទាំងនោះឱ្យដល់ភ្នែកដល់ដៃទេសចរតែម្ដង ដោយលោក រដ្ឋមន្ត្រីតែងមានសុទិដ្ឋិនិយមថា «វិស័យទេសចរណ៍ ក៏ត្រូវបានចាត់ទុកថាជាការនាំចេញនៅនឹងកន្លែង និងជួយដល់ផលិតផលក្នុងស្រុកផងដែរ»៕

 

បុគ្គលិក ជាង៦០០នាក់របស់ធនាគារ អេស៊ីលីដា ចូលរួម«បរិច្ចាគឈាម»

ភ្នំពេញ៖ ធនាគារអេស៊ីលីដាធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី “​ធនាគារ អេ​ស៊ី​លី​ដា​” ជា​ធនាគារពាណិជ្ជ​ទី​មួយ ដែល​បាន បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​កម្ពុជានៅថ្ងៃទី ៦ មីនានេះ បានចូលរួមធ្វើការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និង អ្នកជំងឺដែលត្រូវការឈាម។

បណ្ឌិត អ៊ិ​ន ចាន់​នី បានបន្ថែមថា សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន ធូរស្រាល ដូច្នេះ​នៅ​ថ្ងៃនេះ ជា​លើក​ទី ០៦ ហើយ ដែល​កម្មករនិយោជិត​ធនាគារ អេ​ស៊ី​លី​ដា គ្រប់​លំដាប់ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ សរុប​ចំនួន ២៣១​ នាក់ ដោយ​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ៧៧ ​នាក់ បាន​បន្ត​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​រួមចំណែក​ក្នុង​សកម្មភាព​សង្គម និង​មនុស្សធម៌ សម្រាប់​បំពេញ តម្រូវការ​កង្វះ​ឈាម​ក្នុង​ការ​ជួយ​សង្គ្រោះ​អាយុជីវិត ជូន​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ជា​ពិសេស​សម្រាប់​ជួយ​ជីវិត​មនុស្ស​ដែល​ត្រូវការ​សង្គ្រោះ​បន្ទាន់​។ ដោយឡែក សម្រាប់​កម្មករនិយោជិត ធនាគារ អេ​ស៊ី​លី​ដា នៅ​តាម​បណ្តា​សាខា​ខេត្ត សរុប​ចំនួន ៣៧២​នាក់ ក្នុង​នោះ ស្ត្រី​មាន​ចំនួន ១០៦ ​នាក់ ក៏​បាន​ចូលរួម​បរិច្ចាគ​ឈាម​នៅ​តាម​មន្ទីរពេទ្យ​បង្អែក ​នៃ​ខេត្ត​នីមួយ​ៗ​ផង​ដែរ​ ។

យោងតាមបណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេ​ស៊ី​លី​ដា បាន​ឱ្យដឹងថា៖ «ការ​បរិច្ចាគ​ឈាម​ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម ដើម្បី​ព្យាបាល​ជំងឺ​ ។ ម្យ៉ាងវិញទៀត ការ​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​សង្គម​ដ៏​មាន​សារៈសំខាន់​មួយ​នេះ កម្មករនិយោជិត ធនាគារ អេ​ស៊ី​លី​ដា បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ចំនួន ០៥​ដង រួច​មក​ហើយ កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០១២ ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០១៦ ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៨ និង ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០១៩» ​។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សកម្មភាព​បរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានចាប់ផ្តើមផុលផុសបណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។

លោកស្រីបានមានប្រសាសន៍បន្ថែមទៀតថា នៅកម្ពុជាបច្ចុប្បន្ននេះ មិនទាន់មានឈាម ដែលមានប្រភពពីអ្នក​ស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។

បើតាមលោកស្រីវេជ្ជបណ្ឌិត មើក សាមាន ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក ហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមាណ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។ លោកស្រីវេជ្ជបណ្ឌិត បន្តអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។

គួរបញ្ជាក់ថា នេះជាលើកទី៦ហើយដែល ធនាគារ អេស៊ីលីដា រៀបចំការបរិច្ចាគឈាម ជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម ដើម្បីព្យាបាលជំងឺ។ ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ០៥ដងកន្លង​ទៅរៀបចំឡើងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១២ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ និង ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩៕

 

ភ្ញៀវទេចរចិនចំនួន១៣២នាក់បានមកទស្សនាខេត្តសៀមរាប

សៀមរាប៖កាលពីយប់ ថ្ងៃទី03 ខែមីនា ឆ្នាំ2023 ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍​បានដឹកនាំមន្ត្រីជំនាញ រួមជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និងអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន 132នាក់។ សូមជម្រាបថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈ Regular Flight ដោយហោះហើរក្នុង1សប្តាហ៍ចំនួន 3ជើង គឺនៅថ្ងៃអង្គារ /សុក្រ / អាទិត្យ។

តាមការព្យាករណ៍ ឆ្នាំ2023 កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ 4លាននាក់ ក្នុងនោះមានទេសចរ​ចិន​​ប្រមាណ 80ម៉ឺន – 1លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន 30% នៃទេសចរចិនសរុប​មកកម្ពុជា។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម 250ជើង/សប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណ 1,700នាក់-1,800នាក់/ថ្ងៃ៕