ជប៉ុនស្នើកម្ពុជាគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា

ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានស្នើដល់លោកនាយករដ្ឋមន្ត្រីកម្ពុជាដើម្បីធ្វើ​ការគាំទ្រដល់ក្រុមហ៊ុនជប៉ុនដែលកំពុងធ្វើធុរកិច្ចនៅកម្ពុជាសំដៅធ្វើយ៉ាងណាឱ្យការវិនិយោគទាំងនោះដំណើការដោយរលូន។

ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានជម្រាបជូនសម្តេចតេជោ អំពីការងារ​ដែលធ្វើបន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច រវាងប្រទេសទាំង២។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុការគាំទ្រក្រុមហ៊ុន​របស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ខណៈជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជានា​ពេលឆាប់ៗខាងមុខនេះ។ នេះបើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បញ្ជាក់ក្រោយជំនួបពិភាក្សាការងារ។

ក្នុងជំនួបនោះ លោក គីស៊ីដា ហ្វូមីអូ ក៏បានលើកពីការពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងជប៉ុន-កម្ពុជាផងដែរ ដែលផ្តោតជាពិសេសលើវិស័យសន្តិសុខ។

លោកក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុននឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងការបង្ហាញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ ដល់ប្រជាជននៃប្រទេសទាំង២។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការរង់ចាំទទួលដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន នៅទីក្រុងភ្នំពេញ នាខែវិច្ឆិកាខាងមុខនេះ ដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។

សូមជម្រាបថា ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា​នៅកម្ពុជា ក្នុងទុនវិនិយោគចំនួន ៣៦.៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ គម្រោងវិនិយោគនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់។

សូមជម្រាបថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២.៩ប៊ីលានដុល្លារ៕

 

WB ព្យាករណ៍ដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាពី ៤.៥% កើនដល់ ៤.៨% នៅឆ្នាំ២០២២

ភ្នំពេញ៖ ធនាគារពិភពលោក (WB) បានចេញការព្យាករណ៍ជាថ្មី ដោយបានដំឡើង​អត្រាកំណើន សេដ្ឋកិច្ចកម្ពុជា ពីកំណើន៤.៥ភាគរយ កើនដល់៤.៨ភាគរយនៅក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ មាន​កំណើន ៥.២ ភាគរយ។ នេះបើតាមរបាយការណ៍របស់ World Bank ។

កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ធនាគារពិភពលោកបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៤.៥ភាគរយ ប៉ុន្ដែនៅពេលនេះបានដំឡើងអត្រាកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២២ រហូតដល់៤.៨%។

នាពេលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានចេញការព្យាករណ៍ នូវកំណើនសេដ្ឋកិច្ចកម្ពុជា នៅក្នុង ឆ្នាំ២០២២ មានកំណើន ៥.៣% ប៉ុន្តែបានបន្ទាបការព្យាករណ៍អត្រាកំណើននៅឆ្នាំ២០២៣ ពី ៦.៥% មកនៅ ត្រឹម៦.២% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជាវិញ សម្រាប់ឆ្នាំ ២០២២ ត្រូវបានព្យាករណ៍ថា កំណើន សេដ្ឋកិច្ច នឹងអាច សម្រចបានក្នុងរង្វង់ ៥,៤% ដោយផ្អែកលើកំណើននៃតម្រូវការក្រៅប្រទេស និងការកើនឡើង វិញនៃការ វិនិយោគទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរំពឹងថាការរីករាលដាលនៃជំងឺកូវីដ-១៩។

យោងតាមការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក របស់ធនាគារពិភពលោក កំណើនសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍ លើកលែងតែប្រទេសចិន ត្រូវបានព្យាករថានឹងឡើងដល់ ៥.៣% ក្នុងឆ្នាំ២០២២ ពី ២.៦% ក្នុងឆ្នាំ២០២១។

ប្រទេសចិន ដែលមុននេះធ្លាប់ឈានមុខគេក្នុងការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញនៅក្នុងតំបន់ ត្រូវបានព្យាករណ៍ ថានឹងទទួលបានកំណើនត្រឹម ២.៨%ប៉ុណ្ណោះ ដែលជាការធ្លាក់ចុះយ៉ាងគំហុកពី ៨.១% ក្នុងឆ្នាំ២០២១។

របាយការណ៍បានឱ្យដឹងទៀតថា សម្រាប់តំបន់ទាំងមូលកំណើនត្រូវបានព្យាករថានឹងថយចុះមកត្រឹម ៣.២% ក្នុងឆ្នាំនេះ ពី ៧.២% ក្នុងឆ្នាំ២០២១ មុននឹងស្ទុះឡើងដល់ ៤.៦% វិញនៅឆ្នាំក្រោយ៕

 

ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង ១,២​លាន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០២២

ភ្នំពេញៈ ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ​ ប្រមាណ​ជាង ១,២​លាន​នាក់​បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០២២ នេះ ​កើន​ឡើង​ជិត ៩០​ភាគ​រយ​បើ​ធៀប​នឹង​អំឡុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២១ ដោយ​ក្នុង​នោះ​ខេត្ត​បាត់ដំបង សៀមរាប និង​កែប​ ទទួល​បាន​ភ្ញៀវ​ច្រើន​ជាង​គេ។ នេះ​បើ​តាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​។

ទិន្នន័យ​ក្រសួង​ទេសចរណ៍ ឱ្យ​ដឹង​ថា ​ក្នុង​អំឡុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-​២៦ ខែ​កញ្ញា ឆ្នាំ​២០២២ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ទូទាំង​ប្រទេស ១ ២៥៩ ១២១​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ មានចំនួន ១ ២៤៤ ៦៤២​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង ១៤ ៤៧៩​នាក់​។ ​ចំនួន​សរុប​ខាង​លើ គឺ​ថ្ងៃទី១ នៃ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​(ថ្ងៃ​ទី​២៤ ខែ​កញ្ញា) មាន​ភ្ញៀវ​ដើរ​កម្សាន្ត​ ៣៣៩ ៤៥៩​នាក់, ថ្ងៃទី២​(ថ្ងៃ​ទី​២៥ ខែ​កញ្ញា) មាន​ ៥១២ ១២៦​នាក់ និង​ថ្ងៃទី៣ (ថ្ងៃ​ទី​២៦ ខែ​កញ្ញា) មាន​ចំនួន ៤០៧ ៥៣៦​នាក់។

បាត់ដំបង គឺ​ជា​ខេត្ត​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ ដោយ​មាន​ចំនួន ២១០ ១២២​នាក់, សៀមរាប ១៤៣ ៤៧០​នាក់, កែប ១១៦ ៧៧៦​នាក់, ពោធិ៍សាត់ ៩៦ ៤៥២​នាក់, ព្រះ​សីហនុ ៨៤ ៥៥៧​នាក់, កំពង់ចាម ៧៩ ៥៧៤​នាក់, ខេត្ត​កំពត ៧៧ ៥៤៨​នាក់, កណ្តាល ៥៤ ៥៤៦នាក់, កំពង់ឆ្នាំង ៥៤ ០២៦​នាក់ និង​ខេត្ត​ប៉ៃលិន ៤៩ ៧៤៨​នាក់។

រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ លោក ថោង ខុន បាន​ឱ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ដើរ​កម្សាន្ត​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ គឺ​មាន​កំណើន ៨៩,៤៣​ភាគ​រយ​បើ​ធៀប​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​ភ្ជុំ​បិណ្ឌ​កាល​ពី​ឆ្នាំ​២០២១។

លោក​បាន​ថ្លែង​ថា៖​«​ចរន្ត​ភ្ញៀវ​នា​ឱកាស​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ឆ្នាំ​នេះ មាន​សភាព​ផុស​ផុល​ខ្លាំង​ធៀប​នឹង​ឆ្នាំ​២០២១ ដោយ​សារ​រាជ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​កម្សាន្ត​នៅ​គ្រប់​រមណីយ​ដ្ឋាន​ទេសចរណ៍​ទាំង​អស់ ហើយ​ប្រជាពល​រដ្ឋ​អាច​ទៅ​ធ្វើ​បុណ្យ​ទាន​នៅ​តាម​ទី​វត្ត​អារាម​នានា​ដោយ​ពុំ​មាន​ការ​រឹត​ត្បិត ខុស​ពី​ឆ្នាំ​២០២១ ដែល​ប្រជា​ពលរដ្ឋ​បាន​ត្រឹម​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ត្រឹម​មុខ​ខ្លោង​ទ្វារ​ចូល​វត្ត ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ​១៩»​។

បើ​តាម​លោក ថោង ខុន សម្រាប់​រយៈ​ពេល ៣​ថ្ងៃ​នេះ សភាព​ការណ៍​ទេសចរណ៍​ជា​រួម​គឺ​មាន​ភាព​ល្អ​ប្រសើរ បើទោះ​បី​បណ្តា​រាជធានី/​ខេត្ត​ភាគ​ច្រើន​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​បណ្តាល​ឱ្យ​មាន​ជំនន់​ទឹក​ភ្លៀង និង​ការ​កក​ស្ទុះ​នៅតាម​តំបន់ និង​ផ្លូវ​ជាតិ​សំខាន់ៗ​មួយ​ចំនួន​ក៏​ដោយ។​

តិចអត់ដឹងថាអេស៊ីលីដាម៉ូបាលអាចទទួលឬផ្ទេរសាច់ប្រាក់បានច្រើនដល់ម្លឹង!!!

ពិតជាអស្ចារ្យមែន ឥឡូវនេះ លោកអ្នកអាចទទួលប្រាក់ ឬសន្សំប្រាក់ ក្នុងគណនីវ៉លឡេត លើអេស៊ីលីដាម៉ូបាល បានកាន់តែច្រើនជាងមុនដើម្បីបម្រើសេចក្តីត្រូវការរបស់លោកអ្នកក្នុងការប្រើប្រាស់សម្រាប់ការធ្វើអាជីវកម្ម ការទូទាត់ថ្លៃទំនិញឬសេវាកម្មប្រចាំថ្ងៃ។

ជាមួយអេស៊ីលីដាម៉ូបាល លោកអ្នកអាចធ្វើការផ្ទេរឬទទួលសាច់ប្រាក់បានកាន់តែច្រើជាងមុន៖

– ប្រាក់ដុល្លារ ៥ម៉ឺន និង ប្រាក់រៀល ២០០លាន (ករណីភ្ជាប់គណនីធនាគារ)។

– ប្រាក់ដុល្លារ ១ម៉ឺន និង ប្រាក់រៀល ៤០លាន (ករណីមិនទាន់ភ្ជាប់គណនីធនាគារ)។

ចង់បានគណនីវ៉លឡេត នៅក្នុងអេស៊ីលីដាម៉ូបាល ច្រើនជាងមុន? ភ្ជាប់គណនីធនាគាររបស់លោកអ្នក ឥឡូវនេះ!

របៀបភ្ជាប់គណនីធនាគារ នៅក្នុងអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?lin3

#ACLEDAmobile #ACLEDAapp #ACLEDAaccount

សម្រាប់លោកអ្នក ដែលមិនទាន់មានអ៊ែបអេស៊ីលីដាម៉ូបាល អាចតំឡើងបាននៅលើទូស័ព្ទដៃ ដោយគ្រាន់តែធ្វើ​ការ​ទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តី ត្រូវការ ដោយមិនអស់​ថ្លៃសេវា ជាមួយប្រតិបត្តិការយ៉ាងសម្បួរបែប មុខងារច្រើន មានភាពងាយស្រួល ទាន់សម័យ និងការទូទាត់​ផ្សេងៗ រឹតតែឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ។ ជាមួយអេស៊ីលីដាម៉ូបាល អ្វីៗនៅក្នុងដៃអ្នក និងលើសពីអ្វីដែលអ្នកបានដឹង! ៕

 

 

ភ្ញៀវទេសចរណ៏ជាង៨សែននាក់បានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុនាឪកាសភ្ជុំបិណ្ឌ  

ក្រុងព្រះសីហនុន៖  រយៈពេល៣ថ្ងៃ (ថ្ងៃទី២៤-២៦ ខែកញ្ញាឆ្នាំ២០២២) ខេត្តព្រះសីហនុបានទទួល​ភ្ញៀវទេសចរណ៏​សរុប ៨៤.៥៥៧នាក់ កើនឡើងបាន ៥,០១% ក្នុងនោះ

  • ភ្ញៀវជាតិ ៨២.០០១នាក់ កើនឡើង ៥,០៣%
  • ភ្ញៀវបរទេសសរុប ២.៥៥៦នាក់ កើនឡើង ៤,៤១%

ប្រភពភ្ញៀវ និងភ្ញៀវទៅសម្រាកកម្សាន្តនៅតាមគោលដៅទេសចរណ៍មានដូចជា:

១.ភ្ញៀវចូលតាមព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុចំនួន ០៥ជើង ស្មើនឹង ២០០នាក់ កើនឡើង ១០០% ជាតិ ០៥នាក់កើនឡើង ១០០% និងអន្តរជាតិ ១៩៥នាក់ កើនឡើង១០០%

(ឆ្នាំ ២០២១ ពុំមានយន្តហោះទេ)។

២. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះ មានភ្ញៀវសរុប ៩០៩នាក់ ថយចុះ២៦,៨១% ក្នុងនោះ

  • ភ្ញៀវជាតិ ៦២១នាក់ ថយចុះ១៩,៤៦%
  • ភ្ញៀវបរទេស ២៨៨នាក់ ថយចុះ៣៨,៨៥%

៣.ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានភ្ញៀវសរុប ៨៣.៤៤៨នាក់ កើនឡើង ៥,២៦% ក្នុងនោះ

  • ភ្ញៀវជាតិ ៨១.៣៧៥នាក់ កើនឡើង៥,២៧%
  • ភ្ញៀវបរទេស២.០៧៣នាក់ កើនឡើង៥,០២%

 

កាន់តែងាយស្រួលជាមួយការធ្វើប្រតិបត្តិការគ្រប់ប្រភេទរតាមមធ្យោបាយ Contactless ជាមួយ អេធីអឹម អេស៊ីលីដា  

ភ្នំពេញ៖ ដើម្បី​ជាការ​ផ្តល់​ជម្រើស​ដល់​អតិថិជនរ​បស់​ខ្លួន​ក្នុង​ការទូទាត់​កាន់តែ​រហ័ស​និង​ទំនើប​នោះ លោកអ្នក​នឹង​កាន់តែរីករាយជាមួយនឹងការធ្វើប្រតិបត្តិការគ្រប់ប្រភេទ កាន់តែឆាប់រហ័ស តាមមធ្យោបាយ Contactless ជាមួយ អេធីអឹម អេស៊ីលីដា។

PayBand ជា​ឧបករណ៍​សម្រាប់​ទូទាត់​ថ្មី ទំនើប និង​ងាយស្រួល ដោយ​គ្រាន់តែ​ដាក់​ដៃ​ក្បែរ​ម៉ាស៊ីន POS ជាការ​ស្រេច​។ ​ជាមួយ Payband អតិថិជន​អាច​ដក​ប្រាក់​ជាមួយ​ម៉ាស៊ីន​អេ​ធី​អឹម អេស៊ីលីដា​ដែល​បំពាក់​ប្រព័ន្ធ Contactless; ​ងាយស្រួល​ទូទាត់​ចំណាយ​ផ្សេងៗ​តាម​ម៉ាស៊ីន​ឆូត​កាត​អេស៊ីលីដា​ដែល​បាន​បំពាក់​ប្រព័ន្ធ Contactless; និង​ ​មាន​សុវត្ថិភាព​ខ្ពស់​ជំនួស​ឲ្យ​ការប្រើ​សាច់ប្រាក់​សុទ្ធ​។​

លោកអ្នកគ្រាន់តែដាក់ប័ណ្ណ ឬ PayBand របស់លោកអ្នក ប៉ះទៅនឹងសញ្ញា Contactless លើអេធីអឹម ដើម្បីធ្វើប្រតិបត្តិការផ្សេងៗ គ្រប់ប្រភេទ។

សូមពិនិត្យមើលទីតាំង អេធីអឹម ដែលលោកអ្នកអាចធ្វើប្រតិបត្តិការតាមមធ្យោបាយ Contactless: https://acledabank.com.kh/sl/?cwc1

#ACLEDAATM #ACLEDAcard #ACLEDApayband

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

Phone៖ ០២៣ ៩៩៤ ៤៤៤០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

 

 

​ ​

 

ធនាគារ អេស៊ីលីដា​ចួលរួមឧបត្ថម្ភកម្មវិធីសកលលោក លើកទី៩ ឆ្នាំ២០២២ស្តីពី SME

ភ្នំពេញ៖​ ធនាគារ អេស៊ីលីដា​ ភីអិលស៊ីបានចូលរួមឧបត្ថម្ភកម្មវិធីសម្រាប់វេទិកា ហិរញ្ញប្បទាន​សហគ្រាសធុនតូច និងមធ្យម            សកលលោក លើកទី៩ ឆ្នាំ២០២២ ដែលប្រព្រឹត្តិ​ទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នៅរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជាដែលរៀបចំដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀប​ចំដោយធនាគារជាតិនៃកម្ពុជាក្នុងគោលបំណងពង្រីកនូវលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមទូទាំងសកលលោក។

បុព្វហេតុចម្បង​នៃការចូលរួមឧបត្ថម្ភរបស់ធនាគារ សម្រាប់វេទិកាហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម សកលលោកនេះ គឺ ១)​ ដើម្បីលើកកម្ពស់ដៃគូធុរកិច្ច សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ស្របតាមបេសកកម្មស្នូលរបស់ធនាគារ អេស៊ីលីដា និង ២) របៀបវារៈ​នៃវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម សកលលោក លើកទី៩នេះ ស្តីពី “តំណភ្ជាប់ទៅនឹងឌីជីថលនីយកម្ម សម្រាប់ហិរញ្ញប្បទាន សហគ្រាសធុនតូច និងមធ្យម ប្របកដោយបរិយាប័ន្ន និងនិរន្តរភាព” ស្របតាមដំណើរការនៃការកម្លាយខ្លួនទៅជាធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា។

ក្នុង​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​គណៈប្រតិភូ Global SME Finance ទៅកាន់​ធនាគារ អេស៊ីលីដា ភីអិលស៊ី​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០២២ លោក​Matthew Gamser អគ្គនាយក​វេទិកា​ហិរញ្ញវត្ថុ SME បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ថា​បេសកកម្ម​ស្ថាប័ន​របស់លោក​ដែល​នាំយក​អ្នកចូលរួម​ជាង ៤០០​នាក់​មកពី ៦០ ប្រទេស​មក​កម្ពុជា​ដើម្បី​សិក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍ និង​កសាង​បណ្តាញ​SMEs​។​

​លោក​ថ្លែងថា​៖ «​ជា​រៀងរាល់ឆ្នាំ យើង​មាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ ដែល​យើង​ព្យាយាម​នាំ​មនុស្ស​មកជួបជុំ​គ្នា​នៅ​ទីក្រុង​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​។ នៅ​ឆ្នាំនេះ ពួកយើង​ជ្រើសរើស​មក​ធ្វើ​នៅ​ទីក្រុង​ភ្នំពេញ ព្រោះ​វា​ជា​កន្លែង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ ដែល​យើង​មាន​ស្ថាប័ន​ដូចជា ធនាគារ​អេស៊ីលីដា ពិតជា​កត្តា​ជំរុញ​នៃ​របៀប​ដែល​អ្នក​អាច​បម្រើ​អាជីវកម្ម​ខ្នាតតូច មីក្រូ​សហគ្រាស និង​អ្នកប្រើប្រាស់​តាម​វិធី​ផ្សេងៗ ដែល​នឹងមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​»​។​

លោក​Matthew លើកឡើងថា​៖ «​ដូច្នេះ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បានមក​ទីនេះ ដោយសារ​បេសកកម្មរ​បស់​យើង គឺ​លើកកម្ពស់​ការសិក្សា និង ដើម្បី​ស្វែងរក​ភាពជា​ដៃគូ​ថ្មី​។ យើង​អាច​កសាងបាន ហើយ​ថែមទាំង​មានការ​សន្ទនា​ដ៏​ល្អ​ពី​មនុស្ស​ជាច្រើន​ពី​វិស័យ​សាធារណៈ​នៅទីនេះ​។ យើង​នឹងមាន​កិច្ចពិភាក្សា​ល្អ​អំពី​របៀប​បង្កើត​បរិយាកាស​ល្អ​ដើម្បី​គាំទ្រ​សហគ្រាស​ធុន​តូច និង​មធ្យម និង​គាំទ្រ​ប្រកបដោយ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​»​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ធនាគារ របស់លោក​បាន​ឆ្លងកាត់​ដំណាក់កាល​អភិវឌ្ឍន៍​ជាច្រើន ដោយ​ផ្តើមចេញពី​អង្គការ ក្រៅ​រដ្ឋាភិបាល​ក្នុងស្រុក រហូត​ក្លាយជា​ធនាគារពាណិជ្ជ​ធំជាងគេ​មួយ​នៅ​កម្ពុជា​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជា​ធនាគារ​កម្ពុជា​ដំបូង​គេ ដែល​បាន​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​ទៅកាន់​ប្រទេសជិតខាង​ក្នុង​តំបន់ រួមមាន​ប្រទេស​ឡាវ នៅ​ឆ្នាំ ២០០៨ និង​មី​យ៉ាន់​ម៉ា នៅ​ឆ្នាំ ២០១៣​។ នៅ​ខែឧសភា ឆ្នាំ​២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ក្លាយជា​ធនាគារពាណិជ្ជ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​បោះផ្សាយ​លក់​ភាគហ៊ុន​របស់ខ្លួន​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​)​។​

​លោក​បណ្ឌិត បញ្ជាក់ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស ក្នុងការ​ចែករំលែក ព្រមទាំង​ការសិក្សា​ស្វែងយល់​រវាង​គ្នា​នឹង​គ្នា​ជាមួយនឹង​គណៈប្រតិភូ ដែលជា​ថ្នាក់ដឹកនាំ​អង្គភាព​ធុរកិច្ច​ជុំវិញ​សកលលោក ហើយ​យើង​សង្ឃឹមថា ការចែករំលែក​នូវ​ជំនាញ និង​បទពិសោធន៍ ប្រកបដោយ​ភាពជោគជ័យ​នេះ គឺជា​គុណប្រយោជន៍​ល្អ​បំផុត សម្រាប់​អង្គភាព​អាជីវកម្ម​ទៅវិញទៅមក ក៏ដូចជា​សហគ្រាស​ខ្នាតតូច និង​ខ្នាត​មធ្យម នៅ​ទូទាំង​សកលលោក​»​​៕

 

ធនាគារ អេស៊ីលីដាហិរញ្ញប្បទានសហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែល​ផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ

 ភ្នំពេញ៖ ធនាគារ អេស៊ីលីដា​ភីអិលស៊ី បានទទួលពានរង្វាន់ «ហិរញ្ញប្បទានសហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម ប្រចាំឆ្នាំ» ក្នុងវេទិកាហិរញ្ញប្បទានសហគ្រាសធុនតូចនិងមធ្យមសកលលោកលើកទី៩​ដែលប្រព្រឹត្តិ​ទៅពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២២នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាដែលរៀបចំឡើងដោយស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) និងសហការរៀបចំដោយធនាគារជាតិនៃកម្ពុជា​ក្នុងគោល​បំណងពង្រីកនូវលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូចនិងមធ្យមទូទាំងសកលលោក។

ធនាគារអេស៊ីលីដា ភីអិលស៊ី មានមោទនភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់“ហិរញ្ញប្បទាន​សហគ្រាសធុនតូច​និងមធ្យមសកលលោក ឆ្នាំ២០២២ជាស្ថាប័នដែលផ្តល់ហិរញ្ញប្បទានដល់​សហគ្រាស​ធុនតូចនិងមធ្យម ប្រចាំឆ្នាំ”។ ទាំងនេះសបញ្ជាក់ថាធនាគារបានខិតខំប្រឹងប្រែងក្នុង​ការផ្តល់​ហិរញ្ញប្ប​ទាន​ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។លើសពីនេះទៅទៀត សមិទ្ធផលនេះ ជាការបង្ហាញ​ពី​កំណើនឥណទានដល់សហគ្រាសធុនតូច និងមធ្យម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងរយៈ​ពេល​ច្រើនឆ្នាំកន្លងមកនេះព្រមទាំងការបម្រើផលិតផល សេវាកម្មផ្សេងទៀត សម្រាប់សហគ្រាសធុនតូច និងមធ្យម ផងដែរ។

ធនាគារអេស៊ីលីដា ភីអិលស៊ី ផ្តល់ជូននូវផលិតផល និងសេវាកម្មដ៏សម្បូរបែប ដើម្បីបំពេញតម្រូវការលើ​គ្រប់វិស័យដែលកំពុងរីកចម្រើន រួមមានសហគ្រាសធុនតូច និងមធ្យម និងអតិថិជនសាជីវកម្ម។ ធនាគារ អេស៊ីលីដា​ បានផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៨០%នៃប្រាក់កម្ចីសរុបរបស់​ធនាគារ។ឥណទានសរុបរបស់ធនាគារសម្រាប់សហគ្រាសធុនតូច និងមធ្យមបានកើនឡើងពី ៣,០៣​ពាន់​លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ដល់ ៣,៥៣ពាន់លានដុល្លារអាមេរិក​ក្នុងឆ្នាំ២០២០ហើយ​បន្ទាប់មក​កើនឡើងដល់ ៤,២៤ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១៕

 

មន្ត្រីជាន់ខ្ពសក្រសួងទេសចរណ៍៖ វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានលើកកម្ពស់យ៉ាងខ្លាំង

ស្ទឹងត្រែង ៖ ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារសកម្មភាពជន ពិការក្រសួងទេសចរណ៍ បានថ្លែងថា វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវ បានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗ រួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម។

ការថ្លែងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងក្នុងពិធីបើក សិក្ខាសាលា ស្តីពី «ការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាពតាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍» ដែលសហការរៀបចំដោយ ក្រុមការងារសកម្មភាពជនមានពិការភាពក្រសួងទេសចរណ៍ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជនពិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាខេត្តស្ទឹងត្រែង នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានលើកឡើងថា ជនពិការទទួលបានឱកាសការងារ លើកទឹកចិត្តដល់ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែងចូលបម្រើការងារ លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនមានពិការភាពកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនមានពិការភាព ប្រសើរជាងការមើលឃើញតែពិការភាពរបស់ជនពិការ និងចូលរួមបំពេញនូវកាតព្វកិច្ចរបស់កម្ពុជា ជាហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។

លោក បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជារដ្ឋហត្ថលេខីនៃអនុសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ កម្ពុជាតែងតែយកចិត្តទុកដាក់ជាប្រចាំក្នុងការលើកកម្ពស់វិស័យពិការភាពដើម្បីឆ្លើយ​តបទៅនឹងការរីកចម្រើនលើគ្រប់វិស័យ ។

វិស័យពិការភាពបានក្លាយជាការងារអាទិភាពមួយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើកកម្ពស់​យ៉ាងខ្លាំង ដោយបានបញ្ចូលទៅគ្រប់វិស័យផ្សេងៗរួមទាំងការអប់រំ សុខាភិបាល ទេសចរណ៍ ការងារនិងវិជ្ជាជីវៈ លទ្ធភាពទទួលបានការគាំពារសង្គម ជីវិត វប្បធម៌ ការកម្សាន្ត កីឡា និងយេនឌ័រ ក្នុងន័យធានាបានថាជនមានពិការភាពអាចទទួលបានឱកាស និងការលើកទឹកចិត្តជួយជ្រោមជ្រែង ដើម្បីទទួលបានគុណតម្លៃពីការអភិវឌ្ឍន៍ និងការទទួលស្គាល់ដោយពេញមុខពេញមាត់នៅក្នុងសង្គម»។

លើសពីនេះទៀត ក៏មានការកំណត់ជ្រើសរើសជនមានពិការភាពដើម្បីធ្វើការក្នុងអត្រា ១% នៃចំនួនកម្មករ​និយោជិតសរុបនៃផ្នែកឯកជន និងអត្រា ២% នៅតាមក្រសួងស្ថាប័នរដ្ឋ។

លោក ហោ សារុន បានបន្ថែមថា នៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ១៩ ការប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩ នៅកម្ពុជា ត្រូវបានដឹកនាំបញ្ជា និងដាក់ចេញយុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩ ដោយផ្ទាល់ពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសឈានមុខគេមួយដែលមានការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ បានល្អ និងបង្កើតភាពស៊ាំក្នុងសហគមន៍រឹងមាំតាមរយៈយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»។

ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងអភិវឌ្ឍន៍ទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ១៩ (២០២០-២០២៥) ត្រូវបានសិក្សារៀបចំឡើង និងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ឲ្យល្អប្រសើរឡើងវិញ និងពង្រឹងការចូលរួមចំណែក​ដល់សេដ្ឋកិច្ច និងសង្គម។ ផែនទីចង្អុលផ្លូវនេះចែកចេញជា០៣ដំណាក់កាលធំៗរួមមាន៖ ដំណាក់កាលទី១ ការគ្រប់គ្រងវិបត្តិក្នុងទម្លាប់ថ្មី និងរៀបចំផែនការសម្រាប់ការស្តារឡើងវិញ (២០២០-២០២១) ដំណាក់កាលទី២ ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩ (២០២២-២០២៣) និងដំណាក់កាលទី៣ ការរៀបចំឆ្ពោះទៅកាន់អនាគតថ្មីនៃវិស័យទេសចរណ៍កម្ពុជា (២០២៤-២០២៥)។

ក្រោយការបើកទទួលទេសចរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ក្នុងរយៈពេល០៩ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ តាមរយៈតួលេខនេះ យើងអាចព្យាករណ៍ថាក្នុងឆ្នាំ២០២២នេះ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចន្លោះពី ១,៥លានទៅ ២លាននាក់ ដែលនេះគឺជាក្តីសង្ឃឹមមួយក្នុងការឈានឆ្ពោះទៅរកភាពរីកចម្រើននៃវិស័យទេសចរណ៍ដូចមុនពេលមានវិបត្តិកូវីដ-១៩ កើតឡើង ជាពិសេសការបង្កើតឱកាសការងារដ៏សម្បូរបែបសម្រាប់ប្រជាជនកម្ពុជា ដែលក្នុងនោះរួមទាំងជនមានពិការភាពផងដែរ៕

 

កាន់តែសម្បូបែប កាន់តែអស្ចរ្ស ភ្ជាប់គណនីធនាគារ អេស៊ីលីដា ក្នុងអេស៊ីលីដាម៉ូបាល

 ភ្នំពេញ៖​ធនាគារអេស៊ីលីដា គឺជាធនាគារដែលតែងតែយកចិត្តទុកដាក់ក្នុងការធ្វើទំនើបកម្មក្នុងការផ្តល់​ពហុ​សេវាកម្មជូនដល់អតិថិជន ។ ឥឡូវនេះ លោកអ្នកដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចធ្វើការភ្ជាប់​គណនីធនាគារ អេស៊ីលីដា ក្នុងអេស៊ីលីដាម៉ូបាល Link account   ដើម្បីបំពញតម្រូវការ​របស់លោក​អ្នកកាន់តែសម្បូរបែប ។

ទាំងនេះគឺជាអត្ថប្រយោជន៍ដែលលោកអ្នកទទួលបាននៅពេលលោកអ្នកបានធ្វើការភ្ជាប់គណនីធនាគារ អេស៊ីលីដា ក្នុងអេស៊ីលីដាម៉ូបាល ៖

  • សមតុល្យគណនីវ៉លឡែត បានកាន់តែធំ
  • ផ្ទេរប្រាក់បានកាន់តែច្រើន រហូតដល់ ២០ម៉ឺនដុលា្ល រ ឬ ៨០០លានេរៀល ដោយមិនអស់ថ្លៃសេវា។
  • ទូទាត់ទំនិញេផ្សងៗតាម ACLEDA KHQR ដោយមិនកំណត់ទំហំទឹក្របាក់ និងមិនអស់ថ្លៃសេវា។
  • អាចគ្រប់គ្រងណនីធនាគារ នៅលើទូរស័ព្ទៃបានយ៉ាងងាយស្រួល បានទាំងគណនីឯកត្តជនគណនីរួម និងគណនីក្រុមហ៊ុនហ៊ុន។
  • ដាក់-ដាក់ប្រាក់ តាមេអធីអឹម ដោយមិនប្រើប័ណ្ណ។
  • ដាក់្របាក់ បញ្ញីមានកាលកំណត់ បានដោយខ្លួនឯង។
  • អត្ថ្របេយាជន៍ជាច្រើនទៀត

សម្រាប់លោកអ្នក ដែលមិនទាន់មានអ៊ែបអេស៊ីលីដាម៉ូបាល អាចតំឡើងបាននៅលើទូស័ព្ទដៃ ដោយគ្រាន់តែធ្វើការទាញយកកម្មវិធីអេស៊ីលីដាម៉ូបាល (ACLEDA Mobile) តាមរយៈ App Store, Play Store, App gallery នោះលោកអ្នកនឹងទទួលបានការប្រើប្រាស់សេវាកម្មយ៉ាងច្រើនតាមសេចក្តី ត្រូវការ ដោយមិនអស់ថ្លៃសេវា ជាមួយប្រតិបត្តិការយ៉ាងសម្បួរបែប មុខងារច្រើន មានភាពងាយស្រួល ទាន់សម័យ និងការទូទាត់ផ្សេងៗ រឹតតែឆាប់រហ័ស និងមិនមានភាពស្មុគស្មាញ។ ជាមួយអេស៊ីលីដាម៉ូបាល អ្វីៗនៅក្នុងដៃអ្នក និងលើសពីអ្វីដែលអ្នកបានដឹង! ៕