សមាគមហិរញ្ញវត្ថុបីសហការជាយុទ្ធសាស្រ្តក្នុងការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ៖ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យា​នៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ​ជាយុទ្ធសាស្រ្តរវាងសមាគមទាំងបី ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការ
កសាងសមត្ថភាព និងការលើកកម្ពស់ប្រព័ន្ធអេកូ-បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា សម្រាប់ការធ្វើធុរកិច្ចក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ គឺជាតឹកតាងបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់សមាគមទាំងបី ក្នុងការលើកកម្ពស់បន្ថែមទៀត​លើការអភិវឌ្ឍក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចឱ្យ​បាននូវគោលដៅនៃការអនុវត្ត​បច្ចេកវិទ្យា និងការធ្វើបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលរួមមាន ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និង រដ្ឋាភិបាលឌីជីថល។

លោក Raymond Siaប្រធានសមាគមធនាគារនៅកម្ពុជាមានប្រសាសន៍ថា៖«យើងចង់បញ្ជាក់ថា ឌីជីថលូនីយកម្ម នវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺនៅជុំវិញអតិថិជនរបស់យើង។ ឧស្សាហកម្មហិរញ្ញវត្ថុ​គឺឧស្សាហកម្មបម្រើដល់ប្រជាជន (people-centric industry) ហើយសេវាហិរញ្ញវត្ថុ​គឺជាសេវា​ចាំបាច់​ដំបូងគេ។  ដើម្បីពង្រឹងប្រព័ន្ធ និងដើម្បីធានាថាសេវាហិរញ្ញវត្ថុបានទៅដល់ប្រជាជនកម្ពុជា​គឺមានសារៈសំខាន់​ណាស់ សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនិងសេដ្ឋកិច្ច។

គួរបញ្ជាក់ដែរថា អនុស្សរណៈយោគយល់គ្នាទាំងបីភាគីនេះ និងក្លាយជានិមត្តិសញ្ញានៃការបន្តការប្តេជ្ញាចិត្តរវាង​សមាគមទាំងបីទៅក្នុងវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ អនុស្សរណៈយោគយល់គ្នានេះមាន​របៀបវារៈសំខាន់ៗរួមមាន៖ ការសហការដើម្បីបម្រើដល់ដៃគូនៅក្នុងឧស្សាហកម្ម ចំពោះវិស័យបច្ចេក​វិទ្យាហិរញ្ញវត្ថុ សហគមន៍ធុរកិច្ចបង្កើតថ្មីនៅកម្ពុជា, ចូលរួមអនុវត្តនិងតាមដាននូវការអនុវត្តក្រមប្រតិបត្តិ​សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ  និងការសហការរួមគ្នាលើសកម្មភាពនៃការអនុវត្តបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការកសាងសមត្ថភាព។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍នៅក្នុងពិធីចុះ​អនុស្សរណៈ​យោគយល់គ្នានេះថា៖«ខ្ញុំបាទជឿជាក់ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាង​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជា​បានសិក្សាស្វែងយល់បន្ថែមពី
បចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យ​មាន​ប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត។

លោក ប៉ិល រ៉េម៉ីស៊ីសុផុនប្រធានក្រុមប្រឹក្សាភិបាល សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា មានប្រសាសន៍ថា៖ «អនុស្សរណៈយោគយល់គ្នានេះគឺជាស្មារតីនៃកិច្ចសហការដែលជា​កម្លាំងចលករនិង​មាគ៌ាដ៏ត្រឹមត្រូវសម្រាប់សមាគមទាំងបីដើម្បីរួមកម្លាំងគ្នាឱ្យកាន់តែរឹងមាំក្នុងការដោះស្រាយបញ្ហាតាមវិស័យដោយលើកកម្ពស់ការយល់ដឹងការអប់រំនិងសំខាន់បំផុតការបង្កើតថ្មីដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​យើងកំពុងជួបប្រទះនិង​បង្ហាញថា​យើង​មិន​ប្រឈម​មុខ​​តែ​ម្នាក់​ឯងទេ»។»

មានប្រសាសន៍អបអរសាទរ នៅក្នុងពិធីចុះហត្ថលេខាខាងលើ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួត​ពិនិត្យទី១ នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានអបអរសាទរចំពោះសមាគមទាំងបីដែលបានឈាន​ដល់ការចុះអនុស្ស​រណៈយោគ​យល់គ្នានេះ។ លោកបញ្ជាក់ថា វាជាព្រឹត្តិការណ៍ដ៏សំខាន់និងសមិទ្ធិផលសម្រាប់ឧស្សា​ហកម្មហិរញ្ញវត្ថុទាំងមូល។

លោក គិត សុវណ្ណារិទ្ធ បានមានប្រសាសន៍បន្ថែមថាអនុស្សរណៈយោគយល់គ្នា រវាងសមាគមទាំងបី ក៏បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់បរិយាបន្ន​ហិរញ្ញវត្ថុ​តាមរយៈការធ្វើឱ្យប្រសើរឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនិងនវានុវត្តន៍។

លោកអគ្គនាយករងត្រួតពិនិត្យទី១នៃអគ្គនាយកដ្ឋានត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានបន្ថែមថាតួនាទី​របស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech)នៅក្នុងឧស្សាហកម្មធនាគារបាននិងកំពុងរីកចម្រើនយ៉ាងខ្លាំង ជាពិសេសក្នុងអំឡុង​ពេល​នៃការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផលិតផលនិងសេវា​ធនាគារប្រកបដោយភាពច្នៃប្រឌិតដូចជាកាតទូទាត់និម្មិតបច្ចេកវិទ្យាcontactless ការទូទាត់តាមទូរសព្ទដៃ​ការទូទាត់QR Code និងការវាយតម្លៃឥណទានតាមអនឡាញជាដើម។ដូច្នេះជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ​យើងជឿជាក់ថានឹងផ្តល់នូវភាពងាយស្រួលតម្លៃសមរម្យលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាស​ធុន​តូចនិងមធ្យមនិងប្រជាជនដែលពីមុនមិនមានលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ”៕

 

ពិសេសមែនគ្រាន់តែបើកប្រាក់ពីអ្នកផ្ញើពីក្រៅប្រទេស ទូទាំងពិភពលោក តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល អតិថិននឹងទទួលបានគូប៉ុង BROWN Coffee 3.5$ ភ្លាមៗ

រីករាយជាមួយនឹងការផ្តល់គូប៉ុងជាច្រើនដល់អតិថិជនជនដែលទទួលប្រាក់ផ្ទេរពីសាច់ញាតិ បងប្អូន តាមម៉ានីក្រាម (MoneyGram) លើអេស៊ីលីដាម៉ូបាល ចាប់ពីពេលនេះតទៅ អតិថិជននឹងទទួលបានប័ណ្ណទឹកប្រាក់ (គូប៉ុង) Brown Coffee 3.5$។
សម្រាប់អតិថិជនដែលទទួលប្រាក់ពីអ្នកផ្ញើតាមម៉ានីក្រាម ទូទាំងពិភពលោក លើអេស៊ីលីដាម៉ូបាល ធនាគារ អេស៊ីលីដានឹងទាក់ទងផ្តល់គូប៉ុងជូនតាមរយៈ Telegram, SMS ឬ Notification។ ប័ណ្ណទឹកប្រាក់ (គូប៉ុង) នេះសម្រាប់យកទៅពិសារកាហ្វេនៅហាងកាហ្វេ BROWN គ្រប់សាខា ដោយទូទាត់តាមអេស៊ីលីដាម៉ូបាល ភ្លាមៗតែម្តង។

សូមបញ្ជាក់ថាសម្រាប់ប័ណ្ណ ១ ប្រើបានម្តងប៉ុណ្ណោះ ហើយប័ណ្ណទឹកប្រាក់នេះផ្តល់ជូនរហូតដល់អស់ពីស្តុក និងមានសុពលភាពប្រើប្រាស់រហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២២ និងមិនអាចប្តូរជាសាច់ប្រាក់បានទេ។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា និងព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (បម្រើ ២៤ម៉ោង)៕

តើលោកអ្នកកំពុងគិតផ្ញើប្រាក់តាមមធ្យោបាយណាបានឆាប់ទៅដល់ដៃអ្នកជាទីស្រឡាញ់?

 

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងមកដល់ រីឯការនឹកភ្នកក្នុងចិត្តការ លឹកស្រុកកំណើត ជួបជុំបងប្អូនក៏កាន់តែខ្លាំង តែដោយមានការរវល់ជាប់កាតព្វកិច្ចការងារក៏មិនអាចដកឃ្លាបាន មានតែការផ្ញើលុយទៅសាច់ញាតិ បងប្អូន ជាទីស្រលាញ់ទៅមុន ។

តើការផ្ញើប្រាក់តាមមធ្យបាយណា ដែលមានភាពងាយស្រួល  ទោះជាយើងគ្មានពេលវេលាចេញ​ទៅក្រៅ​ដើម្បីផ្ញើក៏ដោយ ។

អេស៊ីលីដាម៉ូបាលអាចជួយអ្នកបាន លោកអ្នកគ្រាន់តែដោនឡូតអេស៊ីលីដាម៉ូបាល តាម App Store, Play Store,  App Gallery, តាមការណែនាំងាយៗ នោះ អ្នកនឹងមាន អេស៊ីលីដាម៉ូបាល មួយសម្រាប់ប្រើប្រាស់ ដែលមានសេវាកម្មដ៏សម្បូរបែបសម្រាប់បំពេញតម្រូវការរបស់អ្នកគ្រប់ពេលវេលា ។

 

ការផ្ទេរប្រាក់តាមអេស៊ីលីដាម៉ូបាល អ្នកទទួលប្រាក់ទោះជាទូរសព្ទមិនទាន់បានភ្ជាប់អេស៊ីលីដាម៉ូបាលក៏​ដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានដែរ  ដកប្រាក់មួយម៉ឺនរៀលក៏បាន មិនគិតថ្លៃសេវា ហើយក្រដាស់ប្រាក់ថ្មីៗ មិនភ័យព្រួយកាន់ឆ្លងមេរោគ ។

ប្រសិនបើលោកអ្នកមានចម្ងល់ ឬសំណូមពរផ្សេងៗ (បម្រើ២៤ម៉ោង) សូមទូរសព្ទទៅកាន់លេខ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ឬផ្ញើសារអ៊ីមែល ទៅកាន់ ៖ emailinquiry@acledabank.com.kh ៕

#ACLEDABank #ACLEDAmobile #ACLEDAApp