NBC ស្នើដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តអនុគ្រោះដល់អតិថិជន

ដោយ÷ វីរះ យុទ្ធ

ភ្នំពេញ÷ ធនាគារជាតិនៃកម្ពុយជា(NBC) បានបន្តដាក់ចេញនូវវិធានការអនុគ្រោះដំណាក់កាលទី៣ក្នុងជួយសម្រួលដល់គ្រឹះស្ថានហិរញ្ញវត្ថុដើម្បីជាការបើកលទ្ធភាពបន្ថែមដល់ស្ថាប័នទាំងអស់បញ្ចេញប្រាក់កម្ចីចូលក្នុងចរន្តសេដ្ឋកិច្ចក្នុងអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩។

នបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC ដែលបានសម្រេចកាលពីថ្ងៃ ២១ ខែឧសភា ដែលចេញនៅថ្ងៃនេះ÷«ធនាគារជាតិនៃកម្ពុយជា(NBC) សូមជម្រាបជូនសាធារណ ជនទូទៅ និងភាគីពាក់ព័ន្ធជ្រាបថា ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការអនុគ្រោះជាបន្តបន្ទាប់ដើម្បីចូលរួមគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងសម្រាលបន្ទុកប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩»។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា៖ ធនាគារ ជាតិនៃកម្ពុជាសម្រេចបន្តវិធានការអនុគ្រោះដំណាក់កាលទី៣ ដូចជារក្សាការអនុវត្តប្រាក់បម្រុងកាតព្វកិច្ចតាមអត្រា ៧% ដដែលរហូតដល់មានការជូនដំណឹងជាថ្មី, អនុញ្ញាតឲ្យគ្រឹះស្ថានធនាការ និងហិរញ្ញវត្ថុបន្តធ្វើឥណទានរៀបចំឡើងវិញរហូតរដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

NBC បញ្ជាក់ថា៖ «ចំពោះអតិថិជនដែលរស់នៅទីតាំងតំបន់បិទខ្ទប់តាមការកំណត់របស់រដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុអាចធ្វើឥណទានរៀបចំឡើងវិញលើសពី៣ដង ក្នុងអំឡុងពេលអនុគ្រោះនេះ និង បន្តលើកទឹក ចិត្តឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពិនិត្យលទ្ធភាពអនុគ្រោះ បន្ធូរបន្ថយឬលើកលែងការយកសោហ៊ុយ ឬការពិន័យផ្សេងៗតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន»៕

Leave a Reply

Your email address will not be published. Required fields are marked *